ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក

ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជម្រុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១០ ឆ្នាំ២០២២ ក្រោមប្រធានបទទីក្រុងស្អាតគាំទ្រការបើកទេសចរណ៍កម្ពុជា ហើយក៏មានការចូលរួមពីមន្ទីរអង្គភាពក្នុងខេត្ត លោកឧកញ៉ា លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សកាយរិទ្ធ យុវជនកាកបាទក្រហម និងក្រុមការងារអនាម័យបរិស្ថានក្រុងប្រមាណជាង ៣០០នាក់ ស្ថិតនៅឆ្នេរអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវបណ្ឌិត Devyani Uttam Khobragade ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ លោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងសិល្បករក្នុងខេត្តជាច្រើននាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ

នៅរសៀលថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា ០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អគារសិក្សាដែលកំពុងដំណើរការសាងសង់នេះមានបណ្តោយប្រវែង ៩០ម៉ែត្រ ទទឹង ៩ម៉ែត្រ ធ្វើអំពីបេតុង មានកម្ពស់ ៣ជាន់ ក្នុងមួយជាន់ស្មើនឹង

សូមអានបន្ត....