ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏នក្ខត្តឬក្ស នៃខួបកំណើតគម្រប់ ៧១ ឈានចូល ៧២ឆ្នាំ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ

ឯកឧត្តម គួច ចំរើន៖ វឌ្ឍនភាព និងសមិទ្ធផលដែលយើងមានសព្វថ្ងៃនេះ គឺជាមរតកនៃសន្តិភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន។​ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តសាគរអូរជ្រៅ ស្ថិតនៅក្នុងភូមិស្រែចាម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចុះពិនិត្យការអភិវឌ្ឍន៍របស់ក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី

រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមគួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញចុះពិនិត្យការអភិវឌ្ឍន៍របស់ក្រុមហ៊ុន យិៈចៀ ធូរីហ្សិម ឌីវេឡុបមេន ខមភេនី នៅតំបន់ឆ្នេរមាស ឆ្នេរប្រាក់ ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការតម្លើងរូបសំណាក «ព្រះថោងនាងនាគ»

រសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការតម្លើងរូបសំណាក «ព្រះថោងនាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពិធីរំលឹកគុណគ្រូបង្រៀននៅសាលាបឋមសិក្សា-វិទ្យាល័យហ៊ុនសែនមិត្តភាព ក្រោមអធិបតីភាព លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន លោកជំទាវ ប្រាក់ ច័ន្ទសុខា និងលោកស្រី ហៀក ហ៊ីមុល្លី

ព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានរៀបចំពិធីរំលឹកគុណគ្រូបង្រៀននៅសាលាបឋមសិក្សា-វិទ្យាល័យហ៊ុនសែនមិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពី លោកស្រីអភិបាលរងក្រុង ស្រុក អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

សូមអានបន្ត....