ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្ដីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងដែលគ្រោងរៀបចំពិធីបុណ្យអុំទូក ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅអាងទឹកព្រៃនប់

រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្ដីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងដែលគ្រោងរៀបចំពិធីបុណ្យអុំទូក ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅអាងទឹកព្រៃនប់ (វត្តព្រៃនប់) ស្ថិតក្នុងភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។  

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម

រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហម ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ថវិកាដែលទទួលបានមានចំនួន ២៤,២១៥.០០០រៀល និង ២៥,១០០ដុល្លាអាមេរិក។

សូមអានបន្ត....

ថ្មីៗនេះ សង្កេតឃើញមានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការចែកចាយបន្តគ្នានូវវីដេអូឃ្លីបស្រ្តីជនជាតិវៀតណាម(ចេះភាសាខ្មែរ)០១នាក់ ដែលបានបង្ហោះ ដោយលើកឡើងថា ត្រូវបានគេចាប់បង្ខាំងទុក

សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថារយៈពេលថ្មីៗនេះ សង្កេតឃើញមានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការចែកចាយបន្តគ្នានូវវីដេអូឃ្លីបស្រ្តីជនជាតិវៀតណាម(ចេះភាសាខ្មែរ)០១នាក់ ដែលបានបង្ហោះ ដោយលើកឡើងថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយ នៅក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។

នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។

សូមអានបន្ត....

ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន និងយុវជននៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....