ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣

រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យគម្រោងអភិវឌ្ឍខេត្តឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុក និងប្រធានមន្ទីរអង្គភាពដែលជាសមាជិកសមាជិកា គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី សកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ សិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ស សុខា និងឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នាព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានជម្រាបជូនពីសមត្ថភាព នៃអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពផលិតទឹកកខ្វក់បានក្នុងមួយថ្ងៃ

សូមអានបន្ត....