ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភនូវថវិកាចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចាត់ចែងក្នុងកិច្ចការងារជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ

ក្នុងនាមប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុត ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានឧបត្ថម្ភនូវថវិកាចំនួន ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់រដ្ឋបាលខេត្

សូមអានបន្ត....

ការអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបាននាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០

ព្រឹកថ្ងៃសុក្រ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា លោកស្រីអភិបាលរងខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន មន្ទីរកិច្ចការនារី អាជ្ញាធរក្រុងព្រះសីហនុ បាននាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងមក បន្សល់ទុកកូនប្រុស ស្រីចំនួន ០៣នាក់ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....