ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ប្រកាសអន្តរក្រសួង ស្ដីពីការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

ប្រកាសអន្តរក្រសួង ស្ដីពីការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព

សូមអានបន្ត....

សកម្មភាពនិងលទ្ធផលនៃការចុះបំពេញការងារនៅស្រុកព្រៃនប់

នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អមដំណើរដោយលោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានដឹកនាំមន្រ្តីជំនាញ ទីប្រឹក្សាAspire និងភ្នាក់ងារផ្សព្វផ្សាយឃុំ ចុះបំពេញការងារនៅស្រុកព្រៃនប់ដែលមានសកម្មភាពនិងលទ្ធផលដូចខាងក្រោម÷

សូមអានបន្ត....

ពិធីប្រគល់អំណោយនូវរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០

ពិធីប្រគល់អំណោយនូវរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងឆាងវ៉ុន ក្រោមវត្តមានរបសលោក Hug Sungmoo អភិបាលក្រុងឆាងវ៉ុន និងឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ដើម្បីជានិម្មិតរូបនៃការរឹតចំណងមិត្តភាពរវាងខេត្តក្រុងបងប្អូន ទីក្រុងឆាងវុន និងខេត្តព្រះសីហនុ​ ទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ​ បានផ្ដល់អំណោយនូវរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ។ ក្រោយពីប្រារព្ធពិធីប្រគល់អំណោយនេះរួច រថយន្តពន្លត់អគ្គិភ័យទាំង ០៣គ្រឿងនេះ​ នឹងត្រូវបានលេីកដាក់លេីកប៉ាល់ដឹកចេញពីកំពង់ផែអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ​ មកកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ​ ប្រទេសកម្ពុជា​។

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨

ព្រឹកថ្ងៃអង្គារ ៨រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨ ដែលមានការចូលពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....