ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់

រសៀលថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃៈភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមលោកជំទាវសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ប្រធានមន្ទីរ អង្គភាព មេឃុំ មេភូមិ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីផងដែរ។

សូមអានបន្ត....

ការចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់ សរុបចំនួន១,២៣៧ គ្រួសារ

នៅព្រឹកថ្ងៃពុធ ៥កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ឯកឧត្ដម ជាម ហុីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកព្រៃនប់ សរុបចំនួន១,២៣៧ គ្រួសារ ។

សូមអានបន្ត....

ពិធីប្រជុំ ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១​ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រជុំ ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រក ចេញចូលតែមួយខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សីលា

ព្រឹកថ្ងៃអង្គារ ៤កើត ខែកត្តិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការកែលម្អការផ្ដល់សេវារដ្ឋបាលនៅអង្គភាពច្រក ចេញចូលតែមួយខេត្តព្រះសីហនុ ស្រុកស្ទឹងហាវ និងការពន្លឿនរៀបចំអគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្រុងកោះរ៉ុង និងស្រុកកំពង់សីលា ដោយមានការចូល រួមពីលោក លោកស្រី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងការិយាល័យចំណុះសាលាខេត្ត។

សូមអានបន្ត....

ការចូលជួបសំដែងការគួរសមនៅសាលាខេត្តព្រះសីហនុរបស់ក្រុមរត់ដើម្បីសប្បុរសធម៌ ប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

រសៀលថ្ងៃច័ន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យក្រុមរត់ដើម្បីសប្បុរសធម៌ ប្រមូលថវិកាយកទៅជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចូលជួបសំដែងការគួរសមនៅសាលាខេត្តព្រះសីហនុ ។ លោក អ៊ួន បឋម ប្រធានក្រុមយុវជនរត់ម៉ារ៉ាតុងបានឱ្យដឹងថាការរត់ដើម្បីសប្បុរសធម៌នេះត្រូវឆ្លងកាត់ ២១ខេត្ត-ក្រុង ទូទាំងប្រទេស ដែលមានប្រវែងផ្លូវ ២,៤០០គីឡូម៉ែត្រ ក្នុង រយៈពេល ៩៩ថ្ងៃ ដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ស្ពឺ តាកែវ កំពត ខេត្តព្រះសីហនុ និងបន្តទៅកាន់ខេត្តគោលដៅផ្សេងទៀត ក្នុងគោលបំណង៖

សូមអានបន្ត....