ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់»

ព្រឹកថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ កិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ‍‍«ជិះកង់នៃក្តីស្រឡាញ់» ការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ផ្លូវថ្មីទាំង៣៤ខ្សែ និងពិធីបុណ្បសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រតិភូក្រសួងទេសចរណ៍ ក្រសួងដែនដីនគរូប នីយកម្មសំណង់ និងសុរិយោដី អភិបាលក្រុងស្រុក និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍សម្រាប់ព្រឹត្តិការណ៍ កីឡាទេសចរណ៍តំបន់ឆ្នេរ « ជិះកង់នៃក្តីស្រឡាញ់ » នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ

សេចក្តីជូនដំណឹងស្តីពីការបញ្ចៀសចរាចរណ៍សម្រាប់ព្រឹត្តិការណ៍ កីឡាទេសចរណ៍តំបន់ឆ្នេរ « ជិះកង់នៃក្តីស្រឡាញ់ » នៅតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ

សូមអានបន្ត....

ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងទេសចរណ៍សហការជាមួយ សហព័ន្ធខ្មែរកីឡាទោចក្រយានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់” នៅតាមឆ្នេរសមុទ្រក្រុងព្រះសីហនុ ដើម្បីបង្ហាញសក្តានុពលថ្មី នៃហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងសណ្តាប់ធ្នាប់ អនាម័យថ្មីរបស់ទីក្រុងគោលដៅទេសចរណ៍តំបន់ឆ្នេរ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍

ព្រឹកថ្ងៃសៅរ៍ ៩រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ការពារ និងវិធានការទប់ស្កាត់ ការនាំចូលវីរុសកូវីដ-១៩ ក្នុងសហគមន៍ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ និងតំណាងសមាគមន៍ទូកដឹកភ្ញៀវទេសចរណ៍ផងដែរ។

សូមអានបន្ត....

ការនាំយកថវិការបស់សប្បុរសជនខេត្តព្រះសីហនុ ចំនួន ១០០ លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ

ព្រឹកថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ដឹកនាំមន្ត្រីខេត្តព្រះសីហនុ នាំយកថវិការបស់សប្បុរសជនខេត្តព្រះសីហនុ ចំនួន ១០០ លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយពិនិត្យ ព្យាបាលកុមារកម្ពុជាដែលមានជីវភាពខ្វះខាត ។

សូមអានបន្ត....