ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីសម្ពោធជាផ្លូវការគម្រោងក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់

នៅព្រឹកថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីសម្ពោធជាផ្លូវការគម្រោងក្រុមហ៊ុន លន សុីធី ឡូតធឺសសុីថោន មានទីតាំងស្ថិតក្នុងឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលក្រុងស្រុក ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ហ័ងហ្គ័នជាយឺ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ហ័ងហ្គ័នជាយឺ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ជីងប៉ីទាំង៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីងប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹង ជម្រាបមកម្ចាស់សណ្ឋាគារ ជីងប៉ីទាំង៣ សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីងប៉ី នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩

ព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ សហការជាមួយរដ្ឋបាលខេត្ត ផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ ក្រោមអធិបតីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីអភិបាលរងក្រុង ស្រុក មន្ត្រីនគរបាលទេសចរណ៍ មន្ត្រីអាវុធហត្ថ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ទេសចរណ៍ និងវិធានសុវត្ថិភាពកូវីដ-១៩ បានបញ្ជាក់ថា ព្រឹត្តិការណ៍កូវីដ ២០កុម្ភ: ឆ្នាំ២០២១នេះ បានឆ្លងចូលក្នុងសហគមន៍នៅរាជធានីភ្នំពេញ ដែលមានទីតាំងចំនួន២៣ ត្រូវបានបិទជាបណ្តោះអាសន្ន ដោយឡែកសម្រាប់ខេត្តព្រះសីហនុ មិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៍ប៉ុន្តែយើងត្រៀមលក្ខណការពារទុកជាមុន ត្រូវចូលរួមការពារ ទប់ស្កាត់ ពីបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មផ្ទះសំណាក់ និងសេវាកម្មទេសចរណ៍ទាំងអស់ស្របពេលដែលពិភពលោកបានរកឃើញវ៉ាក់សាំងចាក់ការពារ និងកំពុងបន្តចាក់វ៉ាក់សាំងការពារ ដោយឡែកកម្ពុជា ក៍បានកំពុងចាក់វ៉ាក់សាំងការពារផងដែរ …

សូមអានបន្ត....