ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យរង្វង់មូលព្រះសិវៈ

រសៀលថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យរង្វង់មូលព្រះសិវៈ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ និងត្រួតពិនិត្យការដ្ឋានសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣(PS3) រួចបន្តពិនិត្យការដ្ឋានសាងសង់ទីលានតេជោ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន»

នៅរសៀលថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាខេត្ត រួមទាំងសមាជិកសមាជិកា មន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ការចម្លងមេរោគអេដស៍ និងស្វាយពីម្តាយទៅកូន» ដើម្បីចូលរួមទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២១ និងនាំយកអំណោយ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន(អាងប្រព្រឹត្តកម្មទឹកកខ្វក់) បទពិសោធន៍ និងវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តព្រះសីហនុ

ព្រឹកថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន(អាងប្រព្រឹត្តកម្មទឹកកខ្វក់) បទពិសោធន៍ និងវឌ្ឍនភាពនៃការអភិវឌ្ឍខេត្តព្រះសីហនុ ជូនដល់មន្រ្តីក្របខណ្ឌលេខាធិការរដ្ឋបាល និងមន្រ្តីកម្មសិក្សាការីស្ម័គ្រចិត្តរបស់រដ្ឋបាលខេត្តកណ្តាល ចំនួន៤២នាក់ ស្រី២១នាក់ ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជា កុកហុង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលដៅទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ

នាព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ជា កុកហុង អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងជាប្រធានក្រុមការងារបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួលរៀបចំផែនការមេ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ក្នុងគោលដៅទាក់ទាញការវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ

ព្រឹកថ្ងៃពុធ ១៣កើត ខែកក្តិក ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១២ ឆ្នាំ២០២១ ក្រោមប្រធានបទ«គុណតម្លៃនៃការអនុវត្តអនាម័យ និងការសម្អាត» ស្ថិតនៅឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....