ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីការបំពាក់កាមេរ៉ាសុវត្ថិភាពបន្ថែមនៅលើទីតាំងថ្មី ចំនួន ១០០ទីតាំងបន្ថែមទៀតនៅលើខ្សែផ្លូវក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំធ្វើបទបង្ហាញ ស្តីពីវឌ្ឍនភាព នៃការសាងសង់អាគាររដ្ឋបាលសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំធ្វើបទបង្ហាញ ស្តីពីវឌ្ឍនភាព នៃការសាងសង់អាគាររដ្ឋបាលសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់។

សូមអានបន្ត....

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សាខាក.ប.ប ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារទំនប់រលក បានចុះត្រួតពិនិត្យទំនិញ និងផ្សព្វផ្សាយ Flyer ទាក់ទងនឹង សុវត្ថិភាពម្ហូបអាហារ និង CCF Complaint App ជូនដល់អាជីវករលក់ដូក្នុងផ្សារ តាមផ្ទះ ហាងលក់ភេសជ្ជៈ និងអាហារដ្ឋាន ។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២​ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កែវផុស

រសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២​ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅវិទ្យាល័យ ហ៊ុន សែន កែវផុស និងបាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូដែលបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣-២០២៤។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាបរិស្ថានសមុទ្រ ក្រោមប្រធានបទ “Blue Talk”

នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងឯកឧត្តមអភិបាលខេត្ត អញ្ជើញចូលរួមបើកកិច្ចប្រជុំពិភាក្សាបរិស្ថានសមុទ្រ ក្រោមប្រធានបទ “Blue Talk” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ កិច្ចប្រជុំតុមូលនេះ ជាកិច្ចសហការរៀបចំរវាងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថានទូតបារាំងនៅកម្ពុជា ក្នុងគោលបំណងដើម្បីប្រមូលធាតុចូល អំពីការឆ្លុះ

សូមអានបន្ត....