ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សារាចរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សូមអានបន្ត....

ការចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកប្រធានពន្ធនាគារ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត។

សូមអានបន្ត....

ការអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម សាយ សំអាល់ ចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ការដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី

ព្រឹកថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យ រង្វង់មូលព្រះបដិមា ឧមាមហេស្វរ រង្វង់មូលព្រះថោង និងរង្វង់មូលសីហរាជមុខបី ។ ហើយបន្ទាប់មកឯកឧត្តមអភិបាលខេត្ត បានបន្តអញ្ជើញចុះពិនិត្យទីតាំងត្រៀមសាងសង់ស្ថានីយ៍ចម្រោះទឹកកង្វក់ទី៣ សង្កាត់លេខ៤ និងស្ថានីយ៍ចម្រោះទឹកកង្វក់ទី១ ស្ថានីយ៍ចម្រោះទឹកកង្វក់ទី២ ស្ថិតនៅសង្កាត់លេខ៣ ស្ថិតនៅក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារឯករាជ្យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក ចំពោះសណ្ឋាគារឯករាជ្យ ដែលមានអាសយដ្ឋានស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

សូមអានបន្ត....