ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយ

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន០៨ខ្នង និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ

នារសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះចំនួន០៨ខ្នង និងនាំយកអំណោយសម្តេចតេ ជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជនចំនួន១៥គ្រួសារ និងជូនដល់គ្រួសារអតីតយុទ្ធជន នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

ព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករា ឆ្នាំ២០២២ និងការងារការពារ

សូមអានបន្ត....

អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ​ បន្តដឹកនាំក្រុមការងារចុះអប់រំ​ ផ្សព្វផ្សាយ​ និងជំរុញដល់ប្រជាពលរដ្ឋ​ និងអាជីវករក្នុងក្រុងព្រះសីហនុ​ អោយមកទទួលសេវានានា​

ថ្ងៃទី​ 11.1.2022 អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ​ បន្តដឹកនាំក្រុមការងារចុះអប់រំ​ ផ្សព្វផ្សាយ​ និងជំរុញដល់ប្រជាពលរដ្ឋ​ និងអាជីវករក្នុងក្រុងព្រះសីហនុ​ អោយមកទទួលសេវានានា​ ដែលមន្ទីរ​ អង្គភាពនានាបានប្រតិភូកម្មមកអោយអង្គភាពច្រកចេញចូលតែមួយ​ ។ បេសកកម្មនេះ​ មានគោលបំណងអោយប្រជាពលរដ្ឋ​ បានយល់ដឹងច្បាស់អំពីគោលបំណង​ និងសកម្មភាពរបស់អង្គភាពច្រកចេញចូល​ ក្នុងការលេីក

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កុយ

រសៀលថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក កុយ អាត អាយុ ៦៥ឆ្នាំ អតីតប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ សាលាក្រុងព្រះសីហនុ នៅគេហដ្ឋាននៃសពស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ។

សូមអានបន្ត....