ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក

នៅវេលាម៉ោង០៨ យប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងដំណើរការលើករូបសំណាក «ព្រះថោងនាងនាគ» ដាក់គង់លើបល្ល័ង្ក។ គិតត្រឹមម៉ោង០១ និង៣០នាទី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ រូបសំណាក «ព្រះថោងនាងនាគ» បានលើកដាក់លើបល្ល័ង្កបានដោយជោគជ័យ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកតា សុខ ហ៉ឹន

រសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកតា សុខ ហ៉ឹន អាយុ ៨៣ឆ្នាំ ដែលទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋាន នៃសពស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ

រសៀលថ្ងៃសុក្រ ៧កើត ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ស្ថិតឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញសម្រាប់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុន អេកូ ប៊ិច ឌីវេឡុបម៉ិន ឯ.ក តាមរយៈប្រព័ន្ធ Zoom ។

សូមអានបន្ត....

ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ឯកឧត្តម ហ៊ុន ស៊ីថា និងឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ”

ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ

សូមអានបន្ត....