ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សាររំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម ហ៊ុន ណេង

សាររំលែកមរណទុក្ខ សូមគោរពជូន លោកជំទាវ លាង វួចឆេង ហ៊ុន ណេង ព្រមទាំងក្រុមគ្រួសារនៃសព ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្រ្តៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញពិនិត្យការដ្ឋានសាងសង់អគារសិក្សា​វិទ្យាល័យទួលកែវ​

ព្រឹកថ្ងៃទី០៥​ ខែឧសភា​ ឆ្នាំ២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញពិនិត្យការដ្ឋានសាងសង់អគារសិក្សា​វិទ្យាល័យទួលកែវ​ ស្ថិតក្នុងភូមិព្រែកផ្អាវ​ ឃុំទឹកល្អក់​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ ក្នុងឱកាសនោះ​ ឯកឧត្តមអភិបាលខេត្ត​ បានណែនាំដល់ក្រុមហ៊ុនទទួលការឱ្យពន្លឿនការងារសាងសង់​ ដោយគោរពតាមស្តង់ដារបច្ចេកទេស​ និងធានាការប្រេីប្រាស់បានយូរអង្វែង។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណង

នៅព្រឹក​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា ចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយករងពន្ធនាគារ និងប្រតិភូក្រសួងសុខាភិបាលចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ​ បានអញ្ជេីញ​សំណេះសំណាល និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់​កុមារ​ មកពីសាលា​បឋមសិក្សា​ ហ៊ុន​ សែន​ កំពង់​សីលា

នៅព្រឹក​ថ្ងៃទី​៣​ ខែឧសភា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ​ បានអញ្ជេីញ​សំណេះសំណាល និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់​កុមារ​ មកពីសាលា​បឋមសិក្សា​ ហ៊ុន​ សែន​ កំពង់​សីលា ក្រោមអាយុ១២ឆ្នាំ​ របស់ខេត្តព្រះសីហនុ​ ដើម្បីចូលរួមប្រកួតកីឡាបឋមសិក្សា​ជ្រេីសរេីសជេីងឯក​ថ្នាក់ជាតិប្រចាំ​ឆ្នាំ២០២២​ របស់​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​។

សូមអានបន្ត....