ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចតេជោ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍សម្តេចតេជោ និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម

ព្រឹកថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុអញ្ជើញទទួលអំណោយមនុស្សធម៌លើកទី២ ក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាក បាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន អ៉ីអនម៉ល(ខេមបូឌា)ឡូជី ផ្លាស

ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តស្តីទី បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់ឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុន អ៉ីអនម៉ល(ខេមបូឌា)ឡូជី ផ្លាស ខូអិលធីឌី នៅតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអនុញ្ញាតឱ្យលោក យូកុ កាន់ដា ចូលជួបសម្តែងការគួរសម

រសៀលថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តស្តីទី បានអនុញ្ញាតឱ្យលោក យូកុ កាន់ដា ប្រធានផ្នែកចាត់ការទូទៅ ក្រុមហ៊ុនមីតស៊ូប៊ីស៊ី ខបភើរ៉េស៊ីន (Mitsubishi Corporation) និងជាប្រធានសមាគមធុរកិច្ចជប៉ុន ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមអានបន្ត....