ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦

ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧត្តមសេនីយ៍ឯក យិន ឆៃលី សកលវិទ្យាធិការរង នាយកមហាវិទ្យាល័យការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ដឹកនាំនិស្សិតវគ្គ បណ្តុះបណ្តាលការពារជាតិជំនាន់ទី១៦ សិក្សាស្វែងយល់ និងដកបទពិសោធន៍ការងារដឹកនាំគណៈបញ្ជាការឯកភាពខេត្ត និងការគ្រប់គ្រងរដ្ឋបាលខេត្តព្រះសីហនុ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ស សុខា និងឯកឧត្តម គួច ចំរើន អញ្ជើញចុះពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នាព្រឹកថ្ងៃពុធទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលអាងប្រព្រឹត្តកម្មទឹកកខ្វក់ទី១ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានជម្រាបជូនពីសមត្ថភាព នៃអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពផលិតទឹកកខ្វក់បានក្នុងមួយថ្ងៃ

សូមអានបន្ត....

ឯកឧត្តម ស សុខា និងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង លើកទី៣ ឆ្នាំ២០២២

ឯកឧត្តម ស សុខា និងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង លើកទី៣ ឆ្នាំ២០២២ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោងនៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ជាតិលើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមការប្រកួតថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប

ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់ចំនួន ៣រូប ក្នុងនោះផ្ទេរភារកិច្ច ១រូប និងតែងតាំងចំនួន ២រូប នៅសាលាស្រុកព្រៃនប់ ដោយមានការចូលរួមពីលោកអភិបាលស្រុក នាយករដ្ឋបាលសាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ នគរបាលប៉ុស្តិ៍ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។

សូមអានបន្ត....