ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ ឆ្នាំ២០២២ ស្តីពីកម្មវិធីឧបត្តម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងទិសដៅអនុវត្តបន្ត។

សូមអានបន្ត....

ឯកឧត្តម ប្រាក់ ស៊ីហារ៉ា ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤១

ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ស៊ីហារ៉ា ប្រធានស្តីទីក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤១ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក អ៉ី សុខឡេងអភិបាលរងខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ផែទេសចរណ៍ ដែលមានបណ្តោយចំនួន ៥០០ ម៉ែត្រ និងទទឹង៦ម៉ែត្រ

ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៉ី សុខឡេងអភិបាលរងខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ផែទេសចរណ៍ ដែលមានបណ្តោយចំនួន ៥០០ ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាល អភិបាលរងស្រុក នាយកទីចាត់ការផែនការ និងវិនិយោគ តំណាងទីចាត់ការអន្តរវស័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សា

ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សា ស្តីពីដំណើរចូលចតរបស់នាវាស្វ័យការពារជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បញ្ជាការមូលដ្ឋានសមុទ្រ មេបញ្ជាការរងកងរាជអាវុធហត្ថ នាយប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

សូមអានបន្ត....