ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

បទបង្ហាញស្តីពីការកំណត់នីតិវិធី លក្ខណៈវិនិច្ឆ័យ យន្តការសម្រាប់ផ្តល់សម្បទានដីសង្គមកិច្ចនិងនីតិវិធីការដកហូតដី

នៅព្រឹកថ្ងៃចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញស្តាប់បទបង្ហាញស្តីពីការកំណត់នីតិវិធី លក្ខណៈវិនិច្ឆ័យ យន្តការសម្រាប់ផ្តល់សម្បទានដីសង្គមកិច្ចនិងនីតិវិធីការដកហូតដី តាមអនុក្រឹត្យលេខ ១៩ អនក្រ.បក និងប្រកាសលេខ២០០ ដនស/ប្រក ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរង នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។  

សូមអានបន្ត....

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ នៅទីប្រជុំជនក្នុងក្រុងព្រះសីហនុ

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំ និងអនុវត្តន៍យុទ្ធសាស្រ្តទីក្រុងវៃឆ្លាត(Smart city) សម្រាប់ក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និង តំណាងកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i) នៃជំនួយរបស់រាជរដ្ឋាភិបាលអូស្រ្តាលីផងដែរ។

សូមអានបន្ត....