ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រ

នៅរសៀលថ្ងៃអាទិត្យ ៣ រោច ខែមាឃ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់បន្ទប់ទឹកសាធារណៈ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រអូរឈើទាល២ អូរត្រេះ១ អូរត្រេះ២ និងឆ្នេរពយជំទាវម៉ៅ។ ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត ក៏បានជំរុញក្រុមការងារជំនាញនីមួយៗ ត្រូវបង្កើនការសាងសង់ និងធ្វើតាមលក្ខណៈបច្ចេកទេស សម្រេចឲ្យបានតាមផែនការដែលបានគ្រោងទុក ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ជម្រាបមកលោក លោកស្រី ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅលើចំណីផ្លូវសាធារណៈស្ថិតនៅលើវិថី៧មករា(ផ្លូវលេខ២០០)ក្នុងភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ

ព្រឹកថ្ងៃច័ន្ទ ១២កើត ខែមាឃ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដោយមានការ ចូលរួមពី ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអភិបាលរងខេត្ត ប្រតិភូក្រសួង អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព្រឹកថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាព និងអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....