ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ​ នាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យនៅក្រុងកោះរ៉ុង

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សូមអានបន្ត....

ស្តិតិភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ

ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ភ្ញៀវទេសចរចូលមកកំសាន្តនៅខេត្តព្រះសីហនុ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានដូចខាងក្រោម៖ ១.ភ្ញៀវទេសចរផ្ទៃក្នុងសរុប១៨.១៩៧នាក់ កើនឡើង១១,៥១% ក្នុងនោះ • ភ្ញៀវជាតិ១៧.៣៧០នាក់ កើនឡើង១០,៨៨% • ភ្ញៀវបរទេស សរុប៨២៧នាក់ កើនឡើង២៦,៦៤%

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងនៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ

នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខដល់កងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

សូមអានបន្ត....

សារាចរ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

សារាចរ ស្តីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

សូមអានបន្ត....