ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណង

នៅព្រឹក​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគមជ្ឈមណ្ឌល ភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត ឯ.ក នៅក្រុងបូកគោ ខេត្តកំពត ក្រោមអធិបតីភាព​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា ចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អនុញ្ញាតឱ្យប្រតិភូអគ្គនាយកដ្ឋានពន្ធនាគារ ដឹកនាំដោយលោកឧត្តមសេនីយឯក លឹម សុខា អគ្គានុរក្សថ្នាក់លេខ១ អគ្គនាយករងពន្ធនាគារ និងប្រតិភូក្រសួងសុខាភិបាលចូលជួបពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ​ បានអញ្ជេីញ​សំណេះសំណាល និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់​កុមារ​ មកពីសាលា​បឋមសិក្សា​ ហ៊ុន​ សែន​ កំពង់​សីលា

នៅព្រឹក​ថ្ងៃទី​៣​ ខែឧសភា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងលោកជំទាវ​ បានអញ្ជេីញ​សំណេះសំណាល និងលេីកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់​កុមារ​ មកពីសាលា​បឋមសិក្សា​ ហ៊ុន​ សែន​ កំពង់​សីលា ក្រោមអាយុ១២ឆ្នាំ​ របស់ខេត្តព្រះសីហនុ​ ដើម្បីចូលរួមប្រកួតកីឡាបឋមសិក្សា​ជ្រេីសរេីសជេីងឯក​ថ្នាក់ជាតិប្រចាំ​ឆ្នាំ២០២២​ របស់​ក្រសួងអប់រំ​ យុវជន​ និង​កីឡា​។

សូមអានបន្ត....

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជេីញចូលរួម​កម្មវិធី​សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A

នៅព្រឹក​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ អញ្ជេីញចូលរួម​កម្មវិធី​សំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ សរុបចំនួន ១,៧៥៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២

ព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់លេខ៤ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ គោលដៅសំខាន់ៗដែលបានចុះពិនិត្យរួមមាន៖

សូមអានបន្ត....