ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិង្សាមកលើនាង

សូមជម្រាបជូនសាធារណជន និងបងប្អូនសារព័ត៌មានមេត្តាជ្រាបថា តាមរបាយការណ៍បឋម កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានទទួលបណ្ដឹងរបស់ស្ដ្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា ពីករណីបុរសឈ្មោះ ស៊ាន វុទ្ធី បានប្រើហិង្សាមកលើនាង បណ្ដាលឱ្យនាងរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅបន្ទប់ជួលភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុង

ព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុង (ហៅវត្តព្រែកស្វាយ) ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ ញ៉ែម សាខន ស ខេង ប្រធានគណៈកម្មការសាងសង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុង។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​ នៃគណៈ​អភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញអមដំណេីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនអញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម​ គួច​ ចំរេីន​ អភិបាល​ នៃគណៈ​អភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញអមដំណេីរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យការរៀបចំទីតាំងសម្រាប់បញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្ថិតក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ចុះពិនិត្យទីតាំងបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង

នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យទីតាំងបញ្ចុះសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង នៅវត្តសុវណ្ណគិរីរតនៈភ្នំប្រុស ភូមិត្រពាំងចារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមអានបន្ត....

ឯកឧត្ដម គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង

នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានដឹកនាំប្រតិភូខេត្តព្រះសីហនុ អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសព ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

សូមអានបន្ត....