ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ

នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួនសរុប១៤៥នាក់។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និង

សូមអានបន្ត....

ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ មានភ្ញៀវសរុបចំនួន ២៣២.២៦៤នាក់ (ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៥០%) ក្នុងនោះមានភ្ញៀវជាតិចំនួន២១៨.៨៥៣នាក់ និងភ្ញៀវបរទេសចំនួន១៣.៤១១នាក់។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញ​ចូលរួមក្នុង​ពិធី​បដិមាភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​”

នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដែលជា​ថ្ងៃទី​៣ នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញ​ចូលរួមក្នុង​ពិធី​បដិមាភិសេក​រូបសំណាក “​ព្រះថោង​នាងនាគ​” ស្ថិតនៅចំណុចប្រសព្វ​គ្នា​រវាង​មហាវិថី​ឆ្នេរ​រាម និង​មហាវិថី​ជំទាវ​ម៉ៅ ក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ ក្រោម

សូមអានបន្ត....

ភ្ញៀវចូលរួមមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានចំនួនប្រមាណជាង ៨០០០០នាក់

ភ្ញៀវចូលរួមមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ មានចំនួនប្រមាណជាង ៨០០០០នាក់។

សូមអានបន្ត....

សម្តេចតេជោ អញ្ជើញលេងល្បែងប្រជាប្រិយ (វាយក្អម) យ៉ាងសប្បាយរីករាយ នៅឆ្នេរអូរឈេីទាល

សម្តេចតេជោ អញ្ជើញលេងល្បែងប្រជាប្រិយ (វាយក្អម) យ៉ាងសប្បាយរីករាយ នៅឆ្នេរអូរឈេីទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី២ នៃពិធីបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

សូមអានបន្ត....