ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង

ព្រឹកថ្ងៃអង្គារ៍ ៣រោច ខែចេត្រ ឆ្នាំឆ្លូវត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ខ្វះខាតស្បៀង ចំនួន៣១៩គ្រួសារ មកពីទាំង៤ឃុំ នៃស្រុកស្ទឹងហាវ ក្នុងនោះឃុំកំពេញចំនួន៧៤គ្រួសារ ឃុំអូត្រេះចំនួន១៤៣គ្រួសារ ឃុំទំនប់រលកចំនួន៥៧គ្រួសារ និងឃុំកែវផុស ចំនួន៤៥គ្រួសារ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស

នៅរសៀលថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ករណីប្រជាពលរដ្ឋដែលបានសម្រាលកូននៅមុខមណ្ឌលសុខភាពឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ លោកមេឃុំកែវផុស ក្រុមគ្រួសារស្ត្រីដែលសម្រាលកូននៅមុខមណ្ឌលសុខភាព ប្រធានមណ្ឌលសុខភាព និងក្រុមគ្រូពេទ្យដែលបម្រើការនៅមណ្ឌលសុខភាពឃុំកែវផុស។

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងមន្ត្រីរាជការក្រោមឱវ៉ាទបានអញ្ជេីញ​ចូលរួមក្នុងពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប (ស្រង់ព្រះ)

នៅ​រសៀល​ថ្ងៃ​អាទិត្យ ១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៥​ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ និងមន្ត្រីរាជការក្រោមឱវ៉ាទបានអញ្ជេីញ​ចូលរួមក្នុងពិធីស្រង់ព្រះសុគន្ធវារីព្រះពុទ្ធរូប (ស្រង់ព្រះ) និងស្រោចសុគន្ធវារីជូនថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅវត្តឥន្ទញ្ញាណ(វត្តក្រោម) ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងឱកាស

សូមអានបន្ត....

ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ

នៅព្រឹក​ថ្ងៃទី​១៧​ ខែមេសា​ ឆ្នាំ​២០២២​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួនសរុប១៤៥នាក់។ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និង

សូមអានបន្ត....

ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ

ភ្ញៀវចូលរួមកម្សាន្តក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២ នៅខេត្តព្រះសីហនុ មានភ្ញៀវសរុបចំនួន ២៣២.២៦៤នាក់ (ភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ ៥០%) ក្នុងនោះមានភ្ញៀវជាតិចំនួន២១៨.៨៥៣នាក់ និងភ្ញៀវបរទេសចំនួន១៣.៤១១នាក់។

សូមអានបន្ត....