ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

បញ្ជីរាយនាម សិស្ស និស្សិត ត្រូវបានទទួលស្គាល់ជាបេក្ខជនមានសិទ្ធិចូលប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២។

បញ្ជីរាយនាម សិស្ស និស្សិត ត្រូវបានទទួលស្គាល់ជាបេក្ខជនមានសិទ្ធិចូលប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២។ សម័យប្រឡង៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មណ្ឌលប្រឡង៖ សាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក

ព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលបានឧបត្ថម្ភធុងសំរាមចំនួន ២០០ធុង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ប្រាក់ ស៊ីហារ៉ា និងលោក ឡុង ឌីម៉ង់ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ពិនិត្យ និងកែសម្រួលសេចក្តីណែនាំ ស្តីពីការរៀងចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត។

សូមអានបន្ត....