ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្ដម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

រសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត មន្ទីរសុខាភិបាល សាខាកាកបាទក្រហម និងនិវត្តជនក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ខេត្តព្រះសីហនុរបស់យើងតែងតែរៀបចំធ្វើការជួបជុំគ្នាមុនឱកាសបុណ្យកាន់បិណ្ឌ និង

សូមអានបន្ត....

គិតត្រឹមម៉ោង​១៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តុល្យការចុងក្រោយ ជនរងគ្រោះដោយសារលិចទូក បានជួយសង្គ្រោះ២នាក់បន្ថែមទៀត

គិតត្រឹមម៉ោង​១៩យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តុល្យការចុងក្រោយ ជនរងគ្រោះដោយសារលិចទូកនៅ​​ចំណុច​និយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ចំនួនសរុប៤១នាក់ ត្រូវបានជួយសង្គ្រោះ២នាក់បន្ថែមទៀត សរុប២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។

សូមអានបន្ត....

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីលទ្ធផលប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ប៉ាវយ៉ុងតិចណូឡូជី ស្ថិតនៅដីឡូត៌ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

នៅ​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជានេសាទ​ បាន​រកឃើញ​មនុស្ស​ ០១នាក់​ ភេទប្រុស និង​សាកសព​អណ្ដែត​ទឹក​ ០១នាក់​ ភេទ​ស្រី​​

នៅ​វេលា​ម៉ោង​១០និង៣០​នាទី​ព្រឹក​ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយ​ទទួល​បាន​ព័ត៌មាន​ពី​ប្រជានេសាទ​ បាន​រកឃើញ​មនុស្ស​ ០១នាក់​ ភេទប្រុស និង​សាកសព​អណ្ដែត​ទឹក​ ០១នាក់​ ភេទ​ស្រី​​ នៅ​ត្រង់​ចំណុច​និយាមកា 10°18’N​ 103​°30​‘E ។ ចំពោះ​អ្នក​ដែល​នៅ​រស់​យក​មក​ប្រគល់​ឱ្យ​​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កោះរ៉ុង​ ដោយ​ឡែក​សាកសព​អណ្ដែត​ទឹក​ យក​ទៅ​ទីបញ្ជាការ​អង្គភាព​បង្ក្រាប​បទ​ល្មើស​លេី​ផ្ទៃ​សមុទ្រ​ ដេីម្បី​ប្រគល់​បន្តទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ធ្វើ​កោសល្យវិច័យ​​។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល

រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះចំនួន០១នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន២លានរៀល។​​ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនថា កាលពីវេលាម៉ោង១០និង៣០​នាទីព្រឹក​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២២ មានករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ​​ចំណុច​និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។​

សូមអានបន្ត....