ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤០

ព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក អ៉ី សុខឡេង អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤០ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវិដេអូ Zoom Meeting ពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ផ្សព្វផ្សាយការងារមួយចំនួនមានដូចជា៖ ១.ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជំងឺអេដស៍ កាមរោគ ក្រសួងមហាផ្ទៃ។ ២.ផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំ ស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសពីធីប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

បញ្ជីរាយនាម សិស្ស និស្សិត ត្រូវបានទទួលស្គាល់ជាបេក្ខជនមានសិទ្ធិចូលប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២។

បញ្ជីរាយនាម សិស្ស និស្សិត ត្រូវបានទទួលស្គាល់ជាបេក្ខជនមានសិទ្ធិចូលប្រឡងប្រជែងជ្រើសរើស ចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២។ សម័យប្រឡង៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មណ្ឌលប្រឡង៖ សាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

សូមអានបន្ត....