ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ (ការគិតគូទ្បើងវិញពីទេសចរណ៍)

ព្រឹកថ្ងៃចន្ទ ទី១០ ខែតុលាឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាព ក្នុងទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២ ក្រោមប្រធានបទ (ការគិតគូទ្បើងវិញពីទេសចរណ៍) អមជាមួយយុទ្ធនាការប្រទ្បងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាត ឆ្ពោះទៅរកការរៀបចំបុណ្យសមុទ្រនាចុងឆ្នាំ២០២២ ស្ថិតនៅអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និស្សិត និងក្រុមហ៊ុនប្រមូលសំរាម។

សូមអានបន្ត....

សេចក្តីណែនាំ ស្តីពីការចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអរសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក

សូមអានបន្ត....

ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅ និងអាទិត្យ មានចំនួនប្រមាណ ១១ ០០០០នាក់

ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាចុងសប្ដាហ៍ថ្ងៃសៅ និងអាទិត្យ មានចំនួនប្រមាណ ១១ ០០០០នាក់។កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ

សូមអានបន្ត....

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រូស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រូស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ ព្រឹកថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ និងនាំយកថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ

ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ផងដែរ។

សូមអានបន្ត....