ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម នាយឧត្តមសេនីយ៌ យូ ស៊ុនឡុង ឯកឧត្តម ហ៊ុន ស៊ីថា និងឯកឧត្តម គួច ចំរើន បានអញ្ជើញចុះពិនិត្យទីតាំង និងបន្តប្រជុំពិភាក្សារៀបចំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៌ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ហ៊ុន ស៊ីថា នាយករងខុទ្ទកាល័យ និងជាប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំង និងបន្តប្រជុំពិភាក្សារៀបចំផែនការការពារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធិសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ ១៤៦B(ផ្លូវសម្តេចសង្ឃ ទេព វង្ស)។

សូមអានបន្ត....

ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកដែលមានចំនួនសរុបប្រមាណ១៣០នាក់ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ខេត្តកោះកុង

ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកដែលមានចំនួនសរុបប្រមាណ១៣០នាក់ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាទីតាំងអភិរក្សព្រៃកោងកាងដែលធំជាងគេ និងបានបន្តដំណើរទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើន នៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សូឡាតាមថ្នល់ ការបែងចែកសូឡាតាមផ្ទះ និងចង្រ្កានបរិស្ថាន

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សូឡាតាមថ្នល់ ការបែងចែកសូឡាតាមផ្ទះ និងចង្រ្កានបរិស្ថាន នៃគម្រោង ”គំនិតផ្ដួចផ្ដើមអគារបៃតងតាម រយៈវិធានការគាំទ្រសហគមន៍ងាយរងគ្រោះ” អនុវត្តដោយ UN-Habitat ឧបត្ថម្ភដោយប្រទេសជប៉ុន។

សូមអានបន្ត....

ឯកឧត្តម Sudirman Haseng ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់

ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ចប់អាណត្តិការទូតនៅកម្ពុជានៅខែមករា ឆ្នាំ២០២៣ខាងមុខ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង

លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់ស្នាមញញឹមដល់ប្រជាពលរដ្ឋនៅលើកោះរ៉ុង នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តវេជ្ជសាស្ត្រសម្តេចតេជោ ចំនួន ១១០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ១៤៩៨នាក់ ក្នុងសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ទីតាំងពិនិត្យ និងព្យាបាល រីហ្សត រីតា ស្ថិតនៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

សូមអានបន្ត....