ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ អង្គការសង្គមស៊ីវិល។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចស្ដីពី ការសិក្សាស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តហៃណាន

នាថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចស្ដីពី ការសិក្សាស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលយកបទពិសោធន៍ក្នុងការរៀបចំ និងអនុវត្តផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។

សូមអានបន្ត....

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ

នារាត្រីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ ពេទ្យអ្នកពេទ្យ មន្រ្តី បុគ្គលិក មន្ទីរសុខាភិបាលខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ស្ថិតនៅភូមិ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ និងពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចជនសិង្ហបុរីដឹកនាំដោយលោក ឃែវិន ឃី (Kelvin Kee)

នារាត្រីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលស្វាគមន៍ និងពិសារអាហារពេលល្ងាចជាមួយគណៈប្រតិភូសហព័ន្ធធុរកិច្ចជនសិង្ហបុរីដឹកនាំដោយលោក ឃែវិន ឃី (Kelvin Kee) ប្រធានសហព័ន្ធធុរកិច្ចសិង្ហបុរី និងលោក ម៉ៃខិល តាន់ (Michael Tan) អតីតឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរី ប្រចាំកម្ពុជា និងជានាយកប្រតិបត្តិក្រុមហ៊ុន Aquarii BD Cambodia លោក ឃ្លៀវ កក អគ្គ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣​ (PS3)

នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣​ (PS3)​​ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ។

សូមអានបន្ត....