ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោក ម៉ៅ ផុន អតីតស្នងការនគរបាលខេត្ត របស់រដ្ឋបាលខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោក ម៉ៅ ផុន

សូមអានបន្ត....

ពិធីចាប់ឆ្នោតយកលេខដីឡូត៍(ដីសម្បទានសង្គមកិច្ច)​ វគ្គទី១ ជូនប្រជាពលរដ្ឋ

រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង សុីណេត​ ​អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតយកលេខដីឡូត៍(ដីសម្បទានសង្គមកិច្ច)​ វគ្គទី១ ជូនប្រជាពលរដ្ឋចំនួន ១៨១ គ្រួសារ (រស់នៅលេីអូរ​ ប្រឡាយ​)

សូមអានបន្ត....

ពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ២ កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅសាលាដំបូងខេត្តព្រះសីហនុ បានរៀបចំពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត

សូមអានបន្ត....

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

នៅព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រោមប្រធានបទ “ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ឋភាព” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនតាមអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសរបស់ សាលាដំបូងខេត្តព្រះសីហនុ សាលាដំបូងខេត្តកោះកុង និងសាលាដំបូងខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលប្រព្រឹត្តទៅនៅលើដីឡូតិ៍មួយកន្លែង ក្បែររូបសំណាកយាយម៉ៅ មានចម្ងាយពីច្រកចូលរមណីយដ្ឋានក្បាលឆាយប្រមាណ ១.០០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....