ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុ

ព័ត៌មានបឋម៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឱ្យបានជ្រាបថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត សូមផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់(ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។ ព័ត៌មានលម្អិតសូមរង់ចាំសេចក្តីជូនដំណឹងជាផ្លូវការរបស់រដ្ឋបាលខេត្ត។

សូមអានបន្ត....

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ២៧ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ៣០៣៨ សណ្ឋាគារហ្គូដដេស អ៊ែនលីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ២៧ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ៣០៣៨ សណ្ឋាគារហ្គូដដេស អ៊ែនលីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣០ឆ្នាំម្នាក់ ស្នាក់នៅសណ្ឋាគារជូហៃតាង (ផ្លូវឡើងវត្តលើ) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣០ឆ្នាំម្នាក់ ស្នាក់នៅសណ្ឋាគារជូហៃតាង (ផ្លូវឡើងវត្តលើ) ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ៩០២២ សណ្ឋាគារហ្គូដដេស អ៊ែនលីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២៦ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ៩០២២ សណ្ឋាគារហ្គូដដេស អ៊ែនលីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៤៧ឆ្នាំម្នាក់

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនសារធាណៈជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៤៧ឆ្នាំម្នាក់។

សូមអានបន្ត....