ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ព័ត៌មានអំពីអ្នកមិនទាន់បានចុះឈ្មោះដោយស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ស្តីពីការបញ្ជូនឈ្មោះមន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្ត្រីអាជ្ញាធរមូលដ្ឋានដែលមិនទាន់បានចុះឈ្មោះដោយស្ម័គ្រចិត្តដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០១ កន្លែងបន្ថែម

គិតត្រឹមម៉ោង០៩ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០១ កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។

សូមអានបន្ត....

សូមជំរាបជូនអំពីព័ត៌មានអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ

សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា អគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ ដោយឡែកបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នឹងរៀបចំតម្លើងនៅក្នុងដើមខែមេសា ឆ្នាំ២០២១ និងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២១នេះហើយ។

សូមអានបន្ត....

ព័ត៌មាន​ update ពីកូវីដ-១៩ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០១នាក់ និងមិនមានអ្នកជាសះស្បើយ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៧៨នាក់។

សូមអានបន្ត....

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់​ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់​ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

សូមអានបន្ត....