ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់​ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

សេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់​ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព

សូមអានបន្ត....

សេចក្តីអំពាវនាវរបស់រដ្ឋបាលខេត្តដល់បងប្អូនប្រជាពលរដ្ឋ និសាធារណជនទាំងអស់

រដ្ឋបាលខេត្តសូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និសាធារណជនទាំងអស់ ដែលធ្លាប់មានការពាក់ព័ន្ធជាមួយទីតាំងខាងក្រោមតាមពេលវេលាដែលបានបញ្ជាក់ជូននេះ សូមពិនិត្យសុខភាព(អាការៈប្រែប្រួល) ពិនិត្យកម្តៅផ្ទាល់ខ្លួនជាប្រចាំ និងត្រូវសម្រាកនៅផ្ទះដាច់តែឯង ថែរក្សាអនាម័យខ្លួនជានិច្ច ក្នុងករណីមានការសង្ស័យត្រូវទៅយកសំណាកនៅវេទិកា ៧មករា ឬករណីសុខភាពប្រែប្រួលខុស ប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ឈឺបំពង់ក មានកំហាក…។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តតាមរយៈទូរសព្ទ 012 794 896 ឬ 016 526 520។

សូមអានបន្ត....

សេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែម

គិតត្រឹមម៉ោង០២និង០០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៤០កន្លែង។

សូមអានបន្ត....

ព័ត៌មាន​ update ពីកូវីដ-១៩ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១

ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ យោងលទ្ធផលតេស្តសំណាកកូវីដ-១៩ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ មានអ្នកជាសះស្បើយចំនួន០៨នាក់ ដូច្នេះតុល្យការអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានចំនួន៧៧នាក់។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០១ កន្លែងបន្ថែម

គិតត្រឹមម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន០១ កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។

សូមអានបន្ត....