ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានណែនាំដល់លោកអភិបាលស្រុកព្រៃនប់ ឱ្យចាត់ក្រុមការងារចុះត្រួតពិនិត្យជាក់ស្តែង

បន្ទាប់ពីទទួលបានព័ត៌មានថា មានប្អូនប្រុសម្នាក់ដែលមានទីលំនៅ ស្ថិតនៅភូមិសំរ៉ុង ឃុំសំរ៉ុង ព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពស់ចឹក និងមានដុំសាច់ដុះក្នុងពោះ ដោយត្រូវការវះកាត់បន្ទាន់ តែមិនមានថវិកាព្យាបាល។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់

ព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងស្ដីពិការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មការសុខភាពសិក្សាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលរងក្រុង ស្រុក និងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

កម្លាំងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ

ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ កម្លាំងអន្តរាគន៍ពិសេសនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញល្បាតចល័ត និងចុះតាមគោលដៅតំបន់ឆ្នេរសមុទ្រ សំដៅការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដើមស្ងាវ នៅតាមបណ្តោយឆ្នេរអូត្រេះ និងឆ្នេរជំទាវម៉ៅ

រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យដើមស្ងាវ នៅតាមបណ្តោយឆ្នេរអូត្រេះ និងឆ្នេរជំទាវម៉ៅ ដែលរងការគំរាមពីរលកសមុទ្រ ធ្វើឱ្យដើមស្ងាវមួយចំនួនបាក់រលំ និងមានខ្លះបានងាប់ជាបណ្តើរៗ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបុណ្បសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ

រសៀលថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមបុណ្បសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក នៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ កន្លងមក។  ពិធីបុណ្បសពបានប្រារព្វធ្វើឡើងរួមគ្នានៅលំនៅដ្ឋានជនរងគ្រោះ ស្ថិតនៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....