ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly

ព្រឹកថ្ងៃអាទិត្យទី៣០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់វុធអញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជនជាតិវៀតណាម ជូនឯកឧត្តម Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរ និងរីករាយជា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសក្តានុពលទេសចរណ៍ព្រៃកោងកាង

ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសក្តានុពលទេសចរណ៍ព្រៃកោងកាង នៅតំបន់ព្រែកទឹកសាប ស្ថិតនៅភូមិសាស្រ្ត ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សូមជម្រាបជូនថា នៅតាមបណ្តោយព្រែកទឹកសាបមានរុក្ខជាតិដុះចម្រុះជាច្រើនមានដូចជា ដើមកោងកាង ដើមក្រញឹប ដើមស្មាច់ ដើមចាក និងរុក្ខ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវានៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពន្លឿនការផ្តល់សេវានៅច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្នុងឱកាសពីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់កង

សូមអានបន្ត....

កាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី និងឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ កាកបាទក្រហមកម្ពុជា រៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងសកម្មភាពការងារយុវជន អ្នកស្ម័គ្រចិត្ត និងសុវត្ថិភាពចរាចរណ៍ឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ព្រមទាំងសិក្ខាកាមមកពី ២៥ រាជធានី ខេត្ត ចំនួន៩០នាក់ និងមានការចូលរួមពីលោក

សូមអានបន្ត....