ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការងាររដ្ឋបាល

រសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត និងលោក ឯម ភាព នាយករដ្ឋបាលសាលាខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការងាររដ្ឋបាល ការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ ការងាររបស់ក្រុមការងារត្រួតពិនិត្យ និងស្រង់ទិន្នន័យមូលដ្ឋានអាជីវកម្មរបស់អង្គភាពច្រកចេញចូលតែមួយសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ វេទិកាទេសចរណ៍អាស៊ាន ២០២២

រសៀលថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំប្រជុំផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ វេទិកាទេសចរណ៍អាស៊ាន ២០២២ (Asean Tourism Forum 2022) ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងវិស័យឯកជនផងដែរ។

សូមអានបន្ត....

កឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣១

ព្រឹកថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៣១ តាមប្រព័ន្ធវិដេអូ Zoom Meeting ដោយមានការ ចូលរួមពីសំណាកឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋដែលរស់នៅចំណុចតាមូងផ្អែម

ព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋដែលរស់នៅចំណុចតាមូងផ្អែម ស្ថិតនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សូមជម្រាបជូនថា នៅចំនុចតាមូងផ្អែមនេះមានប្រជាពលរដ្ឋរស់នៅចំនួន១១៥គ្រួសារ ស្មើនឹង៣៨៤នាក់ ស្រី១៩៣នាក់ មាន ៩២ខ្នងផ្ទះ និងមាន

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្ដម យូ ស៊ុនឡុង និងឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

រសៀលថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា

សូមអានបន្ត....