ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

មន្ត្រីរាជការ​សាលាខេត្តព្រះសីហនុ សូមគោរពជូនពរ​ជ័យ​ សិរីមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ជូនចំពោះ ឯកឧត្តម​ គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២

សូមអានបន្ត....

គណៈអភិបាលខេត្ត និងមន្ត្រីរាជការ​ សាលាខេត្តព្រះសីហនុ សូមគោរពជូនពរ​ជ័យ​ សិរីមង្គល​ វិបុលសុខ​ បវរមហាប្រសេីរ​ជូនចំពោះ ឯកឧត្តម​ សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២

សូមអានបន្ត....

ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញក្នុងពិធីសែនគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះថោង នាងនាគ»

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ បានអញ្ជើញក្នុងពិធីសែនគោរពអញ្ជើញម្ចាស់ទឹកម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះថោង នាងនាគ» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃទី៣ នៃពិធី

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យលោក ហ៊ូ វៃ និងសហការី បានអញ្ជើញជួបសំណេះសំណាល

ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងជូនពរដល់ថ្នាក់ដឹកនាំខេត្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វីវី អេធីអឹម គ្រុប

ព្រឹកថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន វីវី អេធីអឹម គ្រុប (VV.ATM GROUP) ឧបត្ថម្ភ អង្ករចំនួន ១.០០០ គីឡូក្រាម មី ៥០កេស ត្រីខ ៥០យួរ និងទឹកពិសារបរិសុទ្ធចំនួន ៥០កេស ជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការងារសង្គម និងមនុស្សធម៌នៅខេត្តព្រះសីហនុ។

សូមអានបន្ត....