ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យដំណើរការសាងសង់ អគារសិក្សា០១ខ្នង នៅក្នុងបរិវេណអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួម​ក្នុងពិធី​សម្ពោធកុដិថ្មី​ និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច

ព្រឹកថ្ងៃ​ទី១៨​ ខែមីនា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួម​ក្នុងពិធី​សម្ពោធកុដិថ្មី​ និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច ស្ថិតក្នុងភូមិកំពង់ត្រឡាច​ សង្កាត់​ព្រៃធំ​ ក្រុងកែប​ ខេត្ត​កែប ក្រោមអធិបតីភាពឯកឧត្ដម​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីកិច្ចសហកាណ៍រវាងសមត្ថកិច្ច និងក្រុមហ៊ុនឯកជន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់

ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំស្តីពីកិច្ចសហកាណ៍រវាងសមត្ថកិច្ច និងក្រុមហ៊ុនឯកជន ក្នុងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ

ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យការអភិវឌ្ឍន៍ ក្នុងតំបន់កសិឧស្សា ហកម្មដំណាំដូងប្រេង និងដំណាំកៅស៊ូ នៅក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបានធ្វើការអភិវឌ្ឍលើ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និងទទួលទានអាហារ ជាមួយនាយនាវី និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន

នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និងទទួលទានអាហារ ជាមួយនាយនាវី និងពលនាវឹក កងស្វ័យការពារជើងទឹកជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....