ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

រដ្ឋបាលក្រុងព្រះសីហនុ ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជូនគ្រឿងចក្របន្ថែមដើម្បីចូលរួមសម្អាត​ និងប្រមូល​ដីខ្សាច់​

នៅរសៀលថ្ងៃទី១៤​ និងព្រឹកថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២២ រដ្ឋបាលក្រុងព្រះសីហនុ ដោយមានការចូលរួមសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជូនគ្រឿងចក្របន្ថែមដើម្បីចូលរួមសម្អាត​ និងប្រមូល​ដីខ្សាច់​ ដែលត្រូវខ្យល់បោកបក់មកលើផ្លូវ​ តាមបណ្តោយឆ្នេរអូរត្រេះ១-២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងប្រជាការពារ បុគ្គលិកអនាម័យ ក្រុមហ៊ុនដឹកកាកសំណល់សំណង់ និងក្រុមហ៊ុនប្រមូលសំរាម KSWM ចុះសម្អាត​ និងប្រមូល​ដីខ្សាច់​

នៅថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២២ រដ្ឋបាលក្រុងព្រះសីហនុ បានដឹកនាំកម្លាំងប្រជាការពារ បុគ្គលិកអនាម័យ ក្រុមហ៊ុនដឹកកាកសំណល់សំណង់ និងក្រុមហ៊ុនប្រមូលសំរាម KSWM ចុះសម្អាត​ និងប្រមូល​ដីខ្សាច់​ បន្ទាប់ពីមានភ្លៀងធ្លាក់​ និងខ្យល់បោកបក់មកលើផ្លូវ​ តាមបណ្តោយឆ្នេរអូរត្រេះ១-២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក សេង នីម ចៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ​ បានដឹកនាំសហការី ចុះប្រមូលសំរាមចេញពីគម្របលូ និងតាមដងផ្លូវសាធារណៈ

ល្ងាចថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២២​ លោក សេង នីម ចៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ​ បានដឹកនាំសហការី ចុះប្រមូលសំរាមចេញពីគម្របលូ និងតាមដងផ្លូវសាធារណៈ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿន​ បញ្ចៀសការលិចផ្លូវ និងផ្ទះប្រជាពលរដ្ឋ​។

សូមអានបន្ត....

ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​គោរព​វិញ្ញាណក្ខន្ធសព ឧបាសក​ សំ​ ស្រ៊ាង

នៅល្ងាច​ថ្ងៃទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​គោរព​វិញ្ញាណក្ខន្ធសព ឧបាសក​ សំ​ ស្រ៊ាង​ ដែលត្រូវជាឪពុកក្មេក​របស់​លោកស្រី​ នួន​ សុភាព​ នាយិកាទីចាត់ការហរិញ្ញវត្ថុ សាលាខេត្តព្រះសីហនុ​ នៅគេហដ្ឋាន នៃសព។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជូនចំពោះគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព ឧបាសក​ សំ​ ស្រ៊ាង​ បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន»

ព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានចូលរួមពិធីបើកសិក្ខាសាលាស្ដីពី «តម្រូវការទីផ្សារការងារក្នុងយុគសម័យ IR4.0 រវាងតំណាងវិស័យឯកជន និងគ្រូបង្រៀនអប់រំបច្ចេកទេសនៅក្នុងតំបន់អាស៊ាន» ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់សហគមន៍សង្គម-វប្បធម៌អាស៊ានបានធ្វើជាម្ចាស់ផ្ទះ មានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២

សូមអានបន្ត....