ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ និងកិច្ចប្រជុំស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធីនៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៤ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម

រសៀលថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌លើកទី៤ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” នៅស្នាក់ការ

សូមអានបន្ត....

លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងស្រង់ឈ្មោះ ជនងាយរងគ្រោះ និងជនក្រីក្រ ដែលមានទីលំនៅដាច់ស្រយាលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩

ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក ឯម ភាព នាយករដ្ឋបាលសាលាខេត្ត ដឹកនាំកិច្ចប្រជុំ ពិនិត្យ និងស្រង់ឈ្មោះ ជនងាយរងគ្រោះ និងជនក្រីក្រ ដែលមានទីលំនៅដាច់ស្រយាលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ និងដូសជំរុញ មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩” ដោយមានការចូលរួមពីលោកអភិបាលក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ។

សូមអានបន្ត....

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្នរយ:ពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៥ ខែមិថុនា ក្រោមអធិបតីភាពលោក លៀម សុដា

ព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងបរិយាបន្នរយ:ពេលពីរថ្ងៃចាប់ពីថ្ងៃទី១៤ ដល់១៥ ខែមិថុនា ឆ្នាំ២០២២ នៅសាលាវិទ្យាល័យក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ជូនយុវជនកាកបាទក្រហមកម្ពុជា មកពីសាលាគោលដៅ៣ មានអនុវិទ្យាល័យសម្តេចឪ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម

ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពីការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គមដល់គ្រូបង្គោលគណនេយ្យភាពសង្គមក្រុងស្រុក ដោយមានការចូលរួមពីអភិបាលរងក្រុងស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....