ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន

រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនិងដំណើរការរៀបចំប្រជុំលើកដំបូងដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដោយមានការចូលរួមពីអភិបាលក្រុងស្រុក នាយករដ្ឋបាលក្រុងស្រុក និងមេឃុំចៅសង្កាត់ទូទាំងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុ

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងសិក្ខាសាលាស្តីពី “ការធ្វើបទបង្ហាញសេចក្តីព្រាងផែនទីបង្ហាញផ្លូវខេត្តព្រះសីហនុស្តីពីការគ្រប់គ្រង និងបង្ការពិការភាពភ្នែក ឆ្នាំ២០២២-២០៣០” ដែលមានគោលបំណងចម្បង គឺប្រមូលធាតុចូលបន្ថែមទៀតដើម្បីបញ្ចប់សេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីការគ្រប់គ្រង និងបង្ការភាពពិការភ្នែកនៅក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខកូនស្រីលោក នង ឌីណារ៉ា អនុប្រធានច្រកចេញចូលតែមួយ សាលាខេត្តព្រះសីហនុ ដែលបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍នាពេលកន្លងមក។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក

ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។

សូមអានបន្ត....

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះផ្តោតទៅលើវិធានការ៤ចំនុចមានជាអាទិ៍៖ ១-ការទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

សូមអានបន្ត....