ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសិក្ខាកាមចូលរួមសរុបចំនួន ៣២នាក់ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ ឃ្វីនកូ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ស្ដីពីជំនាញឆ្មាំឆ្នេរនៅខេត្តព្រះសីហនុ មានសារៈសំខាន់ណាស់ ដែល

សូមអានបន្ត....

ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង

ក្រុមចោរដែលលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈនៅតាមបណ្តោយវិថីសំខាន់ៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនាពេលកន្លងមក គឺជាចោរដែលមានអង្គការចាត់តាំង និងបានធ្វើសកម្មភាពជាប្រចាំដោយផ្លាស់ប្តូរទីតាំងដើម្បីបង្វែងដានសមត្ថកិច្ច។ សូមបញ្ជាក់ថាសមត្ថកិច្ចបាន និងកំពុងតាមប្រមាញ់ក្រុមចោរបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈទាំងនេះយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខានតែបាន។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៩

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៩ ស្តីពីគម្រោងវិនិយោគជាអាទិភាព ដែលគ្រោងប្រើប្រាស់ថវិកាខេត្តសម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ នាយកទីចាត់ការ-អង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តាប់បទបង្ហាញស្តីពីគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន

រសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ស្តាប់បទបង្ហាញស្តីពីគម្រោងរៀបចំកន្លែងកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឺសូឡីម៉ីឡាន អិនធើណេសិណល ត្រាវែល ឯ.ក (LE SOLEIL MEILAN INTERNATIONNAL TRAVEL Co., LDT)។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន

ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការកែសម្រួលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន សីហនុវីល ស្ពេសល អ៉ីខននើមឺហ្សូន សម្រាប់ធ្វើសេវាកម្មអគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅផ្នែកខ្លះនៃឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....