ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រូស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ

ឯកឧត្តមអភិបាលខេត្ត អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកថវិកាឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រូស្ម័គ្រចិត្តដែលបានជួយបំប៉នសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ ព្រឹកថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ និងនាំយកថវិកាឧបត្ថម្ភជូនលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ

ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកស្រោមកញ្ចប់វិញ្ញាសាប្រឡង នៅចំពោះមុខបេក្ខជន និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត សម្រាប់ដំណើរការប្រឡងជ្រើសរើសបេក្ខជនឱ្យចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្រ្តី ពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២២ នៅមណ្ឌលប្រឡងសាលាបឋមសិក្សា ហ៊ុន សែន ក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ផងដែរ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត

រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។

សូមអានបន្ត....

ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ មានចំនួនសរុបប្រមាណជិត៥ម៉ឺននាក់

ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកលេងកំសាន្ត ក្នុងក្រុងព្រះសីហនុ នាថ្ងៃសៅរិ៍ចុងសប្តាហ៍នេះ មានចំនួនសរុបប្រមាណជិត៥ម៉ឺននាក់។ កំណើនភ្ញៀវទេសចរនេះ ក្រោយមានការដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល០១ខែចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ ២០២២ ដោយមិនមានការបង់ប្រាក់។

សូមអានបន្ត....

សេចក្តីណែនាំ ស្តីពីការគ្រប់គ្រងទីតាំងអាជីវកម្មកាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន អគារស្នាក់នៅរួម និងម្ចាស់អាជីវកម្មនានាក្នុងភូ​មិសាស្រ្តខេត្តព្រះសីហនុ

សូមអានបន្ត....