ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រីបានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី)

រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទនិងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រីបានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី) ដើម្បីកសាងព្រះពុទ្ធបដិមាព្រះអង្គផ្ទុំ ទឹកធ្លាក់ភ្នំតារាល ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិធីបុណ្យផ្កានេះបានប្រារព្ធធ្វើនៅសួនច្បារវិមានឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម

ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖ ១.ត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ២.ត្រៀមរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវលេខ ១៤៦B និងផ្លូវលេខ១៤៨ ៣.បុណ្យផ្កាសាមគ្គី។

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយតំណាងសមាគមអាណិកជនខ្មែនៅសហរដ្ឋអាមេរិកដឹកនាំដោយលោក ស៊ិន ផាគុណ

រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយតំណាងសមាគមអាណិកជនខ្មែនៅសហរដ្ឋអាមេរិកដឹកនាំដោយលោក ស៊ិន ផាគុណ សមាគមអាណិកជនខ្មែរទីក្រុងស៊ីអាថុលនៅសាលាខេត្តព្រះសីហនុ។ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជំរាបជូនពីសក្តានុពល និងវិទ្យាសាស្ត្ររបស់ខេត្តព្រះសីហនុ ដែលមានការអភិវឌ្ឍរីកចម្រើននូវហេដ្ឋា

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈកម្មការគ្រឹស្ទបរិស័ទខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម

ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈកម្មការគ្រឹស្ទបរិស័ទខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាអំពីការស្នើសុំរៀបចំកម្មវិធីណូអែលក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ ក្នុងឱកាសនោះឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានជំរាបជូនឯកឧត្តមអភិបាលខេត្ត ស្តីពីសុំការរៀបចំកម្មវិធី

សូមអានបន្ត....