ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករទូកក្តោង និងក្រុមកីឡាករម៉ូតូទឹក នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយកីឡាករទូកក្តោង និងកីឡាករម៉ូតូទឹកថា ថ្ងៃមុនយើងបានជួបបង

សូមអានបន្ត....

លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស បានធ្វើបទបង្ហាញ ស្តីពីគម្រោងសម្បទាលើកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តព្រះសីហនុ

រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និងលោក Martin Ladner អ្នកគ្រប់គ្រងក្រុមហ៊ុន Doppelmayr Group នៃប្រទេសអូទ្រីស បានធ្វើបទបង្ហាញ ស្តីពីគម្រោងសម្បទាលើកន្ត្រកខ្សែរ៉កក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តព្រះសីហនុ។ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានជម្រាបជូនអ្មកគ្រប់គ្រងក្រុមហ៊ុន ស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន សមស្របជាមួយខេត្ត

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយទិន្នន័យ និងផែនទីនៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២

ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយទិន្នន័យ និងផែនទីនៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ ដោយមានអញ្ជើញចូលរួមពីតំណាងគណៈកម្មការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជននានាសរុប ១២០រូប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន។

សូមអានបន្ត....

ឯកឧត្តម ណុះ ស្លេះ និងលោក ឯម ភាព អញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាម៉ូតូទឹក កីឡាជាតិ លើកទី៣ ឆ្នាំ២០២២

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាម៉ូតូទឹក កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ចិន-កម្ពុជា

ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ចិន-កម្ពុជា (ទីក្រុងវ៉ូស៊ី-ក្រុងព្រះសីហនុ) ដើម្បីលើកកម្ពស់ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សូមអានបន្ត....