ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ណុង រ៉ុង (NONG RONG)

រសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ណុង រ៉ុង (NONG RONG) ឧបការី រដ្ឋមន្រ្តីការបរទេសចិន គណៈប្រតិភូ និងទីប្រឹក្សាអមស្ថានទូតប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញពិនិត្យវឌ្ឍនភាព នៃការផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ-មន្ត្រីនៃមន្ទីរព័ត៌មានខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ វិស័យព័ត៌មាន ជាវិស័យដែលដើរតួនាទីយ៉ាងសំខាន់ ដោយបាន

សូមអានបន្ត....

ឱកាសល្អណាស់សម្រាប់បងប្អូន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ឱកាសការងាររហូតដល់ ១​ ពាន់កន្លែងនឹងត្រូវយកទៅតាំងបង្ហាញដោយក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣។

ឱកាសល្អណាស់សម្រាប់បងប្អូន យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារនៅខេត្តព្រះសីហនុ។ ឱកាសការងាររហូតដល់ ១​ ពាន់កន្លែងនឹងត្រូវយកទៅតាំងបង្ហាញដោយក្រុមហ៊ុន សហគ្រាស ធំៗ ចំនួន ១៣។ កុំភ្លេចចូលឲ្យបានច្រើនដោយសេរី និងត្រៀម CV ឲ្យបានច្រើនដើម្បីដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនដែលចូលរួមក្នុងកម្មវិធី ”វេទិកាការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលនឹងធ្វើឡើងនៅបរិវេណសាកលវិទ្យាល័យបៀល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបការសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម Saleumxay KHOMMSITH និងឯកឧត្តម វ៉ា គឹមហុង

នាល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជួបការសម្តែងការគួសម និងពិភាក្សាការងារជាមួយឯកឧត្តម Saleumxay KHOMMSITH ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន នៅសណ្ឋាគារសុខា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គមរដ្ឋបាលខេត្តព្រះសីហនុ បានចុះធ្វើសុពលភាពទិន្នន័យ និងគាំទ្រដល់រដ្ឋបាលក្រុងព្រះសីហនុ ក្នុងដំណើរការធ្វើសុពលភាពទិន្នន័យឃុំ ក្នុងការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមឆ្នាំ២០២២

ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្រុមការងារលើកកម្ពស់វិស័យសេវាសង្គមរដ្ឋបាលខេត្តព្រះសីហនុ បានចុះធ្វើសុពលភាពទិន្នន័យ និងគាំទ្រដល់រដ្ឋបាលក្រុងព្រះសីហនុ ក្នុងដំណើរការធ្វើសុពលភាពទិន្នន័យឃុំ ក្នុងការអនុវត្តកម្មវិធីពានរង្វាន់សេវាសង្គមឆ្នាំ២០២២។

សូមអានបន្ត....