ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

សារលិខិតថ្វាយព្រះពរ សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត​​ និងឯកឧត្តម គួច ចំរើនអញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពុទ្ធបរិស័ទ សិស្សានុសិស្ស ថ្វាយព្រះពរ នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៧ យាងចូល ៨៨ ព្រះវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពុទ្ធបរិស័ទ សិស្សានុសិស្ស ថ្វាយព្រះពរ នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៧ យាងចូល ៨៨ ព្រះវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងឱកាស

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអប់រំណែនាំក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការអប់រំណែនាំក្រុមក្មេងទំនើងចំនួន០២ក្រុម មានគ្នា ២៥នាក់ ស្រី ០១នាក់ បានបង្កករណីហិង្សា ដែលប្រាសចាកពីបំណងប្រាថ្នារបស់សង្គមជាតិ អាចចាត់ទុកជាជនសង្ស័យ នៃការប្រព្រឹត្តអំពើល្មើស ដែលបានប្រព្រឹត្តក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលសាលាខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួលរួមពីលោកអភិបាលារងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងក្រុមហ៊ុន VT Engineer តំណាងក្រុមហ៊ុនមហានគរ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យលទ្ធផលនៃការចុះពិនិត្យគម្រោងវិនិយោគតាមបណ្ដោះកោះឆ្នេរ និងរមណីយដ្ឋាននានា

នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំ ពិនិត្យលទ្ធផលនៃការចុះពិនិត្យគម្រោងវិនិយោគតាមបណ្ដោះកោះឆ្នេរ និងរមណីយដ្ឋាននានា ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធសរុប ៣៧រូប នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមអានបន្ត....