ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីប្រគល់អំណោយនូវរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០

ពិធីប្រគល់អំណោយនូវរថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងឆាងវ៉ុន ក្រោមវត្តមានរបសលោក Hug Sungmoo អភិបាលក្រុងឆាងវ៉ុន និងឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ ដើម្បីជានិម្មិតរូបនៃការរឹតចំណងមិត្តភាពរវាងខេត្តក្រុងបងប្អូន ទីក្រុងឆាងវុន និងខេត្តព្រះសីហនុ​ ទីក្រុងឆាងវុន នៃសាធារណរដ្ឋកូរ៉េ​ បានផ្ដល់អំណោយនូវរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ។ ក្រោយពីប្រារព្ធពិធីប្រគល់អំណោយនេះរួច រថយន្តពន្លត់អគ្គិភ័យទាំង ០៣គ្រឿងនេះ​ នឹងត្រូវបានលេីកដាក់លេីកប៉ាល់ដឹកចេញពីកំពង់ផែអន្តរជាតិ Incheon នៃសាធារណរដ្ឋកូរ៉េ​ មកកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ​ ប្រទេសកម្ពុជា​។

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨

ព្រឹកថ្ងៃអង្គារ ៨រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៨ ដែលមានការចូលពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)

សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាល សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(C1)

សូមអានបន្ត....